ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ថ្ងៃចេញផ្សាយ ៖ 30/06/2026 07:52:13
ដោយ ៖ admin | ចំនួនអ្នកចូលមើល ៖ 21.4K

ក្នុងសិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលលើសេចក្ដីព្រាងប្រកាសស្ដីពីបទប្បញ្ញត្តិបច្ចេកទេសសំណង់របស់ក្រុមប្រឹក្សាជាតិសំណង់បានដាក់ចេញសេចក្ដីព្រាងចំនួន ៣ បន្ថែមទៀតនៅថ្ងៃនេះ ដើម្បីសុំមតិយោបល់មុននឹងបញ្ចូនទៅក្រុមប្រឹក្សាអនុម័តជាបន្ដបន្ទាប់ ដោយក្នុងនោះរួមមាន៖

– សេចក្ដីព្រាងប្រកាសស្ដីពីបទប្បញ្ញត្តិបច្ចេកទេសផ្នែកគ្រឿងផ្គុំសំណង់
– សេចក្ដីព្រាងបទប្បញ្ញត្តិស្ថាបត្យកម្ម
– សេចក្ដីព្រាងប្រកាសស្ដីពីការងារក្នុងការដ្ឋាន រួមមានចំនួន ២ ៖
១. ប្រកាសស្ដីពីការដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាបញ្ជាក់ទទួលស្គាល់ ឬបញ្ជាក់អនុលោមភាពតាមបទប្បញ្ញត្តិបច្ចេកទេសសំណង់ ចំពោះសម្ភារៈសំណង់ បរិក្ខារ និងផលិតផលសំណង់។
២. ប្រកាសស្ដីពីការគ្រប់គ្រងសំណល់សំណង់។

សូមគូសបញ្ជាក់ផងដែរថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំលិខិតបទដ្ឋានគតិយុត្តដែលបានអនុម័តរួចពាក់ព័ន្ធនឹងវិស័យសំណង់ និងឯកសារផ្សេងៗមិនមែនលិខិតគតិយុត្ត រួមមាន៖
– ច្បាប់ស្តីពីសំណង់
– អនុក្រឹត្យ ចំនួន ១៦
– ប្រកាសអន្តរក្រសួង ចំនួន ១២
– ប្រកាស ចំនួន ៣១
– សារាចរ ចំនួន ៦
– សេចក្តីសម្រេច ចំនួន ៥
– សេចក្តីណែនាំ ចំនួន ១០
– សេចក្តីជូនដំណឹង ចំនួន ៩
– លិខិត ចំនួន ៤១ ។

ព័ត៌មានផ្សេងៗ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម សហរដ្ឋអាមេរិក
14/08/2026 03:06:25 dcn
ទិវាមច្ឆជាតិ និងលែង​កូន​ត្រីចូលទន្លេវ៉ៃគោ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​…
01/07/2026 07:34:29 dcn
ករណីគ្រឿងញៀន១សម្បុកធំ ត្រូវបានកម្លាំងជំនាញបង្ក្រាប នៅស្រុកគីរីវង់
30/06/2026 09:37:09 admin
កិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
30/06/2026 09:34:00 admin
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”
30/06/2026 09:32:16 admin

© 2026 ដើមជ្រៃញូស៍ © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft