ករណីគ្រឿងញៀន១សម្បុកធំ ត្រូវបានកម្លាំងជំនាញបង្ក្រាប នៅស្រុកគីរីវង់
ថ្ងៃចេញផ្សាយ ៖ 30/06/2026 09:37:09
ដោយ ៖ admin | ចំនួនអ្នកចូលមើល ៖ 21.4K
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ជា សុផល អធិការ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំលោកអធិការរងប្រយុទ្ធប្រឆាំងគ្រឿង ញៀនស្រុក .កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ស្រុក ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់មួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន១០នាក់. ប្រុស ។
វត្ថុតាងរួមមាន ៖ ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧កញ្ចប់តូច .ម៉ូតូចំនួន០៤គ្រឿង និងទូរស័ព្ទដៃចំនួន៧គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕
ព័ត៌មានផ្សេងៗ
វិមាន៧មករា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅការងារបន្ត នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមាន ៧មករា
27/09/2026 07:42:03 dcn
សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម សហរដ្ឋអាមេរិក
14/08/2026 03:06:25 dcn
ទិវាមច្ឆជាតិ និងលែង​កូន​ត្រីចូលទន្លេវ៉ៃគោ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង​…
01/07/2026 07:34:29 dcn
ករណីគ្រឿងញៀន១សម្បុកធំ ត្រូវបានកម្លាំងជំនាញបង្ក្រាប នៅស្រុកគីរីវង់
30/06/2026 09:37:09 admin
កិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង
30/06/2026 09:34:00 admin

© 2026 ដើមជ្រៃញូស៍ © រក្សាសិទ្ធគ្រប់យ៉ាង

Developed by Luck-Soft