នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងទីចាត់ការទាំង៥ ចំណុះសាលាខេត្ត កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង។
របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤
– ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៣។
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំខែមិថុនា និងទិសដៅបន្តខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត
-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។
៣- -ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត
-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចស្ដីពីការបង្កើតគណៈកម្មការធិការលទ្ធកម្ម របស់រដ្ឋបាលខេត្ត
-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចស្ដីពីការទទួលស្គាល់ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤
-ពិនិត្យ និងអនុម័តលើសេចក្តីសម្រេចស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន នៃគណៈកម្មធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត
៤-អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែមិថុនា ឆ្នាំ២០២៦។
៥-ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំត្រីមាសទី២ របស់រដ្ឋបាលខេត្ត
-ពិនិត្យ និងអនុម័តរបាយការណ៍ស្ដីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆមាសទី១ របស់
រដ្ឋបាលខេត្ត។
៦-ស្តាប់របាយការណ៍ប្រចាំខែមិថុនា និងទិសដៅការងារបន្តខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត
៧-ស្តាប់របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត។
៨-សេចក្តីផ្សេងៗ៕